Wednesday, December 19, 2012

ពិភពរឿងនិទាន


កូនទីទុយដ៏សែនឆ្លាត

គ្រូសារទីទុយរស់នៅក្នុងដើមឈើមួយដើម។ឪពុកម្តាយទីទុយស្រលាញ់
និងថ្នាក់ថ្នមកូនជាទីបំផុត។នៅពេលដែលមានសត្វតូចធំដើរមកក្បែរកន្លែង
ពួកគេរស់នៅឪពុកម្តាយទីទុយងាកក្បាលយឺតៗសំឡឹងដោយក្រសែភ្នែក
មូលក្រឡង់ហើយស្រែកដោយសំឡេងទន់ភ្លន់យ៉ាងច្បាស់ៗថា៖"នរណា!
នរណា?"
គឺជាការបង្រៀនដល់កូនរបស់ពូកគេដែលកំពុងរៀននិយាយ។
ផ្ទុយទៅវិញកូនទីទុយបែរជាស្រែកថា៖"ហេតុអ្វី!ហេតុអ្វី?ទៅវិញម្តាយ
ទីទុយ​លាន់មាត់ថា៖”ពុទ្ធោអើយ!កូនមិនអាចនិយាយពាក្យនេះតទៅទៀត
ទេកូនត្រូវតែស្រែកនរណា!នរណា?ទើបល្អណាកូន”។ក្រោយមកមាន
ទន្សាយមួយបានលោតមកជិតគល់ឈើកូនទីទុយបើកជំពុះធំៗហើយ
ស្រែក​យ៉ាងច្បាស់ៗថា៖“ហេតុអ្វី!ហេតុអ្វី?” អូទេៗ!ឥឡូវកូន​សាកល្បង
ម្តងទៀតទៅមើល៏!កូនច្រឡំមាត់ហើយ(ឪពុកបន្ទោសកូន)។ទីបំផុតកូន
ទីទុយបើកចំពុះធំជាងមុនស្រែកថា៖“ហេតុអ្វី!ហេតុអ្វី?”ដដែល។
ទន្សាយបះស្លឹកត្រចៀកម្ខាងមានអារម្មណ៌ភ្ញាក់ផ្អើលខ្លាំងមុនពេលវា​លោតចេញទៅ។កូនទីទុយសំឡឹងមើលមុខឪពុកហើយនិយាយថា៖
”កូនអាចមើលឃើញថា សត្វនោះជានរណាប៉ុន្តែកូនគ្រាន់តែចង់ដឹងហេតុ
អ្វីបានជាទន្សាយលោតមកឆ្លងកាត់ទីនេះ”។ឪពុកពន្យល់កូនដោយទន់
ភ្លន់ថា៖“យើងជាសត្វទីទុយមិនមែនជាសត្វដែលចូលចិត្តចង់ដឹងពីរឿង
របស់គេនោះទេ យើងគ្រាន់តែសួរថា៖“នរណា!នរណា?”យ៉ាងសុភាព
រាបសាបានហើយនិយាយដូច្នេះប្រៀបដូចជាការសួស្តីទៅរកពួកគេតែប៉ុន
នោះ”។កូនទីទុយតបវិញ“អូ!កូនយល់ហើយណាពុក”។បន្ទាប់មកកូន
ទីទុយធ្វើឫកពាម៉ឺងម៉ាត់ខ្លាំងមែនទែន រហូតទាល់តែឪពុកម្តាយរបស់វា
ញញឹមឡើងវិញ។ភ្លាមៗនោះក៏មានកំប្រុកមួយរត់មកឡើងគល់ឈើ។
កូនទីទុយសំឡឹងទៅក្រោមមើលកំប្រុកស្រែកថា៖”ហេតុអ្វី!ហេតុអ្វី?”
កំប្រុកភ្ញាក់ខ្លួនយ៉ាងខ្លាំងក៏លោតចុះមកដីវិញឆ្លើយតបវិញថា៖”ខ្ញុំគ្រាន់តែ
ស្វែងរកអាហារខ្លះៗតែប៉ុននោះ”ហើយក៏រត់ចេញយ៉ាងលឿន។ឪពុកស្តី
បន្ទោសកូនថា៖“នែ៎កូន!ពុកមិនដែលបានបង្រៀននិងមិនធ្លាប់និយាយ
ពាក្យហេតុអ្វីនេះឡើយ”។ម្តាយទីទុយនិយាយដោយអស់សង្ឃឹម”ព្រះ
អើយ! កូនសម្លាញ់ថ្ងៃក្រោយកូននឹងក្លាយទៅជាកូនទីទុយបែបណា”។
គិតបានបន្តិចកូនទីទុយនិយាយបន្ត“ប៉ុន្តែឥឡូវកូនដឹងថាកំប្រុកមក
ទីនេះដើម្បីរកបេះផ្លែឈើតែប៉ុននោះតើកូនអាចដឹងរឿងផ្សេងៗទៀតម្តេច
បានប្រសិនបើកូនមិនសួរថា “ហេតុអ្វី”។ឪពុកទីទុយបានពន្យល់យ៉ាង
ម៉ឺងម៉ាត់ថា៖ “យើងជាសត្វទីទុយអាចយល់ដឹងនួវអ្វីៗទាំងអស់ដែល
យើងចង់ដឹងហើយចាប់ពីពេលនេះតទៅបើកូនចង់ដឹងរឿងដទៃទៀតកូន
សួរពុកម្តាយមកចុះ”។កូនទីទុយក៏បានសន្យា ថា៖”អូ!បាទ!កូននឹងស្តាប់
ដំបូន្មានតាមពុកម៉ែទាំងអស់ កូននឹងសួរពុកម៉ែអំពីអ្វីៗដែលកូនចង់ដឹង”។
ពេញមួយយប់ដែលឪពុកម្តាយស្វែងរកអាហារ។លុះពេលព្រឹកមុនពេល
គ្រួសារទីទុយចូលដំណេកម្តាយទីទុយបាននិយាយដោយចៃដន្យថា៖
”ហេតុអ្វី!ហេតុអ្វី?”។ម្តាយទីទុយប្រាប់កូន “ពីព្រោះព្រះអាទិត្យគឺជាដុំ
ភ្លើងមួយនៅលើមេឃ ប្រសិនបើមានភ្លៀងធ្លាក់វិញនោះគឺជាការល្អ
ណាស់”។ហេតុអ្វី!ហេតុអ្វី?(កូនទីទុយសួរបន្ត)។ឪពុកទីទុយពន្យល់កូន
ថា៖“ពីព្រោះដើមឈើទាំងអស់ពិតជាត្រូវការទឹកភ្លៀងខ្លាំងណាស់”។
ការឆ្ងល់នេះចេះតែបន្តតាំងពីព្រឹករហួតដល់ពេលល្ងាច កូនទីទុយសួរ
ទៀតថា”ហេតុអ្វីឃ្មុំស្វែងរកផ្កា?ហេតុអ្វីខ្លាឃ្មុំលាងដៃនៅមាត់ទឹក?”។
ម្តាយទីទុយជាប់រវល់ឆ្លើយសំណួរហេតុអ្វីនេះយ៉ាងច្រើនរហូតទាល់តែ
គាត់គ្មានពេលរៀបចំផ្ទះក្នុងដើមឈើ និងមិនអាចរៀបចំអាហារពេល
ល្ងាចបានឡើយ។ឪពុកទីទុយបាននិយាយដោយសំឡេងម៉ឺងម៉ាត់
ជាងពេលណាៗទាំងអស់”កូនប្រុស!កូនកុំសួរម្តាយឯងពីហេតុអ្វីនេះ
ច្រើនពេកដល់ពេលកូនចូលគេងហើយ”។បន្ទាប់មកកូនទីទុយក៏ដើរ
ទៅជ្រុងម្ចាងនៃផ្ទះដើមឈើហើយបិទភ្នែកព្រឹមៗក្បែរឪពុកនិយាយតិចៗ
ថា៖“កូនយល់ហើយរហូតមកសត្វទីទុយមិនគេងលើគ្រែទេយើងគេង
នៅលើមែកឈើជានិច្ច”។ឪពុកម្តាយឃើញកូនគេងលក់ប្រាកដហើយ
ឪពុកទីទុយនិយាយថ្នមៗទៅកាន់ម្តាយទីទុយថា៖”ពួកយើងគួរតែទៅ
ជួបជីតាទីទុយ ប្រហែលជាគាត់ដឹងពីវិធីបង្រៀនកូនយើងកុំឲ្យស្រែក
ថា ហេតុអ្វីៗនេះតទៅទៀត”នេះជាគំនិតល្អណាស់បងសម្លាញ់គាត់អាច
ជួយពួកយើងបាន(ម្តាយទីទុយបន្ថែម)។នៅថ្ងៃឈប់សម្រាកគ្រួសារ
ទីទុយបានហើរឆ្លងកាត់ព្រៃឆ្ពោះទៅកាន់ផ្ទះជីតាទីទុយ។ពេលទៅដល់
ទីទុយទាំងបីបានគោះទ្វារនៃផ្ទះដើមឈើដ៏ស្កឹមស្កៃរបស់គាត់ជាច្រើនដង។
ពេលនោះពួកគេស្តាប់ឭសំឡេងល្វើយៗចេញពីខាងក្នុងថា៖
 “នរណា៎...?”។នៅទីបំផុតជីតាទីទុយទាញទ្វារយឺតៗ ហើយបើកភ្នែកភ្លឺថ្លា
ដ៏សែនធំរបស់គាត់។បន្ទាប់ពីពួកគេបានទទួលរាក់ទាក់គ្នាវិញទៅមកកូន
ទីទុយបានដើរពិនិត្យគ្រប់ទីកន្លែងក្នុងផ្ទះជីតារបស់គេ។ឪពុកទីទុយ
ប្រាប់ទៅជីតាទីទុយអំពីរបៀបដែលពូកគេមិនអាចបង្រៀនកូនឲ្យចេះ
និយាយពាក្យនរណាដូចសត្វទីទុយទូទៅនិយាយ រាល់ថ្ងៃគេចេះតែ
ស្រែកហេតុអ្វីៗ?ទៅវិញ។ជីតាទីទុយគិតមួយសន្ទុះនិយាយថា៖“ទេ!
ហេតុអ្វីបានជាកូនទីទុយនេះចេះតែនិយាយពាក្យហេតុអ្វីដូច្នេះ”ជីតា
ទីទុយបានអេះក្បាលរបស់គាត់ដោយប្រើស្លាប ហើយគិតពិចារណា
ពីបញ្ហានេះអស់មួយសន្ទុះធំ។បន្ទាប់មកគាត់ក៏ហៅកូនទីទុយមកជួប
សំឡឹងមើលមុខដោយកែវភ្នែកធំៗរបស់គាត់ហើយសួរថា៖”យ៉ាងម៉េច
បានជាចៅចូលចិត្តស្រែកថាហេតុអ្វីៗដែលទីទុយទាំងអស់មិនធ្លាប់
និយាយដូច្នេះ?”។ជាសំណាងល្អកូនទីទុយឃាត់ខ្លួនឯងបានមុនពេល
វាត្រូវនិយាយហេតុអ្វីទៀតនោះហើយឆ្លើយតបដោយសុភាពរាបសា
បំផុតថា៖”លោកតាជាទីស្រឡាញ់តាំងពីដើមមកចៅបានដឹងរឿងជា
ច្រើនតាមរយៈការនិយាយពាក្យហេតុអ្វីនេះ”។ជីតាទីទុយសួរបន្ត”
តើចៅតាបានដឹងរឿងអ្វីខ្លះទៅ?”។កូនទីទុយក៏រៀបរាប់ប្រាប់ជីតា
របស់គេយ៉ាងក្បោះក្បាយថា៖“ចៅដឹងថាព្រះអាទិត្យគឺជាដុំភ្លើងមួយ
នៅលើមេឃហើយដឹងទៀតថាមេឃ្មុំប្រមូលទឹកដមផ្កាកូនខ្លាឃ្មុំចូល
ចិត្តលាងដៃមុនពេលញ៉ាំអាហារ”។ជីតាទីទុយនិយាយទាំងលាន់
សំឡេងសន្ធឹកមកកាន់ចៅថា៖”អស្ចារ្យ!ល្អណាស់រឿងនេះគួរឲ្យចាប់
អារម្មណ៌មែន”ជីតាទីទុយឱបចៅដោយត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំ
បានឡើយ។បន្ទាប់មកគាត់ក៏ងាកក្បាលរបស់គាត់ទៅរកឪពុកម្តាយ
ទីទុយនិយាយថា៖ពួកឯងមានកូនប្រុសម្នាក់នេះមិនធម្មតាទេះ!យើង
គួរតែមានមោទនភាពយ៉ាងខ្លាំងចំពោះកូនចូរពួកឯងឆ្លើយគ្រប់សំណួរ
ដែលកូនចង់ដឹងប្រសិនបើពួកឯងមិនអាចឆ្លើយបានទេត្រូវតែបញ្ជួន
កូន មកជួបយើងកុំខាន”។ខណៈពេលនោះក៏កើតមានភាពស្ងប់ស្ងាត់គួរ
ឲ្យភ្ញាក់ផ្អើលមួយកើតឡើង“ពិតមែនឬ”ឪពុកម្តាយទីទុយភ្លាត់មាត់ព្រម
គ្នា។ហើយពួកគេបានសំឡឹងមើលកូនទីទុយដោយក្រសែភ្នែកភ្ញាក់ផ្អើល
នឹងស្ញប់ស្ញែងបំផុត។ពិតហើយកូនពួកឯងនឹងរៀនចេះដឹងនួវរឿងរ៉ាវ
ជាច្រើនដោយសារពាក្យហេតុអ្វី របស់វា(ជីតាទីទីទុយបញ្ជាក់)។ជីតា
ទីទុយបែរមុខមករកចៅវិញនិយាយថា៖”ពិតណាស់”ចៅត្រូវតែព្យាយាម
ស្វែងរកសំណួរទាំងឡាយណាដែលចៅចង់ដឹងនោះនឹងបានចម្លើយ
យ៉ាងល្អនឹងចងចាំបានយូរអង្វែង”។ជីតាទីទុយបន្ថែមទៀតថា៖
“គ្រាន់តែចៅបន្តការចង់ចេះចង់ដឹងរឿងរ៉ាវនានាឲ្យបានច្រើនដល់ពេល
ចៅធំពេញវ័យចៅនឹងក្លាយទៅជាសត្វទីទុយដឺសែនឆ្លាតជាងគេបំផុត
នៅក្នុងព្រៃនេះ”។ម្តាយទីទុយគ្រាន់តែគិតដល់រឿងនេះក៏យកស្លាបទាំង
គូរបស់គាត់លើកកូនប្រុសជាទីស្រឡាញ់ដោយភ្ញាក់ផ្អើលដែលមិន
ធ្លាប់មានពីមុនមក។ឪពុកទីទុយពើងទ្រូងឡើងហើយលាន់មាត់ថា៖
“ថ្ងៃក្រោយកូនប្រុសរបស់ពួកយើងពិតជាឆ្លាតជាគេមិនខានឡើយ”។
មិនខុសទេពិតជាមានអ្វីបានកើតឡើងមែនកូនទីទុយរៀនចេះនួវចំណេះ
ដឹងជាច្រើនរហូតដល់សត្វក្នុងព្រៃទាំងអស់មានរឿងអ្វីចាង់ដឹងពួកគេ
សំដៅមកជួបកូនទីទុយដើម្បីទទួលបាននួវចម្លើយដ៏ល្អយ៉ាង
ពិតប្រាកដ៕
ចប់
ដកស្រង់ចេញពី
សៀវភៅប្រជុំរឿងព្រេងខ្មែរ និពន្តដោយ
(សុំទោសកំពុងស្វែងរក)




1 comment:

khmer math center