Wednesday, December 19, 2012

កំណាព្យគីមី


សួនកំណាព្យបុប្ផាគីមី
បុប្ផាគីមីស៊ីកាម៉ារ៉ា ដុះក្នុងសាលាវិទ្យាល័យ
មានក្លិនក្រអូបពន់ពេកក្រៃ គួរយុវវ័យខំស្រង់ស្រូប។
បុប្ផាគីមីល្អមែនពិត រូបរាងចរិតចិត្តស្លូតបូត
បើចង់ស្នេហ៏នាងត្រូវខំស្រូត ទន្ទេញហើយសូត្រសមីការ។ 

សង្គ្រាមគីមី
អាស៊ីតវាស៊ីអ្នកស្រីបាស គិតតាមល្បិចចាស់ក្បួនបានការ
ស៊ីហើយទាំងពីរក្ស័យជីវ៉ា ប្រែក្លាយអាត្មាអំបិលទឹក។
លោហៈចេះក្បាច់គុណវាងវៃ តែនៅចាញ់ដៃគេសន្ធឹក
អាស៊ីតស៊ីវាឆ្ងាញ់ពន្លឹក ស៊ីលឺគ្រឹកៗបញ្ចេញផ្សែង។
ធាតុទាំងពីរនេះច្បាំងតគ្នា ប្រយុទ្ធដល់គ្រាមួយតឹងតែង
វិនាសទាំងពីរសែនចំបែង ប្រែក្លាយខ្លួនឯងជាអំបិល។
អំបិលកើតហើយទាញអាវុធ វាចង់ប្រយុទ្ធពូជយក្សខិល
លើកគ្រវីដាវមួយគំរិល រួចវារំកិលក្បែរអាស៊ីត។
អំបិលប្តេជ្ញាច្បាំងយកឈ្នះ យកជ័យជំនះលើអាស៊ីត
ហក់ប្រឹបកាច់ប្រាវត្រូវអាស៊ីត ស្លាប់ហើយអាស៊ីតកកើតថ្មី។
អំបិលវិលមុខក្ស័យជន្មា ស្លាប់នៅក្នុងគ្រាដួលដល់ដី
បានត្រឹមតែបញ្ចេញថ្វីដៃ ស្លាប់កកើតថ្មីទាំងអស់គ្នា៕
រៀបរៀងដោយ សាស្រ្តាចារ្យ ភួង គឹមស៊ុន វិទ្យាល័យនេតយ៉ង់

1 comment:

  1. សួស្តីទិវាសិទ្ធិនារី ៨​ មិនា ២០១៣! ជួនពរនារី​ទាំងអស់មានសុខភាពល្អ សម្រស់កាន់តែស្អាត និងជោគជ័យគ្រប់ភារកិច្ច៕

    ReplyDelete

khmer math center